បាកូដ

សៀមរាប
រង្គសាលសម្រាបភេទទីបី

រង្គសាល

កន្លែងដ៏ស្រស់ស្អាត និងមានភាពទាក់​ទាញរបស់​យើង​ផ្ដល់​នូវ​បរិយាកាស​ល្អឥតខ្ជោះ​សម្រាប់​ការ​លម្ហែនា​ពេល​រាត្រី​ របស់អ្នក​។ បើសិនលោក​អ្នករកការសប្បាយ​នាពេល​រាត្រី នឹង ញ៉ាំ ស្រាក្រឡុក ជាមួយមិត្តភក្ដិ។

ស្រាដបនិងស្រាក្រឡុក

មីនុយស្រាដ៏សម្បូរបែបរបស់យើងមានផ្ដល់ជូននូវស្រាក្រឡុកចម្រុះ ស្រាក្រឡុកគ្មានជាតិអាល់កុល និងស្រាបៀរពពុះថ្មីស្រស់។កន្លែងយើងខ្ញុំក៏មានបម្រើជូននូវអាហារបែបបារាំងដ៏ឈ្ងុយឆ្ងាញ់ដែលលោកអ្នកអាចញុំានៅកន្លែង។
មានភាពទាក់ទាញនិងប្រកបដោយបរិយាកាសដ៏សែនមនោរម្យរបស់យើង។​រង្គសាលកម្សាន្តសម្រាប់ភេទទីបីបារកូដ​​​​​​ ឡោនជ៍ ផ្ដល់ជូននូវបរិយាកាសកម្សាន្តបែបក្លឹបអ៊ឺរ៉ុបគ្មានពីរក្នុងខេត្តសៀមរាប។ជួបគ្នាឆាប់ៗនៅទីនោះ!

ការសម្ដែង
របាំកាបារ៉ែត

ការសម្ដែងរបាំកាបារ៉ែតពេលរាត្រីរបស់យើងជាការសម្ដែងល្អដាច់គេក្នុងខេត្តសៀមរាប។

ការសម្ដែងទាំងអស់មានលក្ខណៈប្លែកពីគ្នា។

ទទួលនូវអារម្មណ៍ប្លែកនិងកម្សាន្តសប្បាយជាមួយការរាំជាជួរដោយសិល្បករដែលមានទេព្យកោសល្យខ្ពស់ក្នុងការសម្ដែងអ្នកចម្រៀងដែលមានទឹកដមសម្លេងពិរោះនិងអ្នកសម្ដែងកាយវិការចម្រៀងប្រកបដោយភាព​ប៉ិនប្រសព្វ។

ការសម្ដែងចាប់ផ្ដើមពីម៉ោង៩:៣០នាទីល្ងាចនិងបញ្ចប់នៅម៉ោង១១:៣០នាទីយប់។​​

ពិតជាពេញនិយម!

“Cover girl, put the bass in your walk. Head to toe let your whole body talk.”

– Ru Paul.

ក្លឹបរាត្រី

ជារៀងរាល់រាត្រីឌីជេល្បីៗប្រចាំក្លឹបរបស់យើងនឹងចាក់នូវបទចម្រៀងពិរោះរណ្ដំចិត្តជូនលោកអ្នករាំកម្សាន្ត។​
នៅរៀងរាល់ថ្ងៃសៅរ៍ចុងខែនីមួយៗ

ក្រុមតន្ត្រីក្លឹបប៊ីតប៊ូទិកនឹងសម្ដែងជូនទស្សនានូវកម្មវិធីកម្សាន្តប្លែកៗនៃតន្ត្រីរាំកម្សាន្តបែបបុរាណ ចង្វាក់ថិកណូ ហ្វាំង
ឌីបហៅស៍​និងចង្វាក់ជាច្រើនផ្សេងទៀត។​​ សូមកុំខកខានក្នុងការចូលរួម!

Beat Boutique

Beat Boutique Asia is an uber cool DJ duo hailing from Europe:
Strangefruit | Cyril Grouvel

“We needed an outlet where we could play a wider range of House, Techno and Jazz based influences. This is how BeatBoutique was formed.”

 – Beat Boutique